khmer eng
  • ឯកឧត្តម ទេព ងន បានដឹកនាំគណៈប្រតិភូសភាកម្ពុជា បន្តចូលរួមសម័យប្រជុំពេញអង្គ លើកទី២ នៃវេទិកាអន្តរជាតិ លើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធសភានិយម
     
    ចែករំលែក ៖

    មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងម៉ូស្គូ: នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា បន្តចូលរួមសម័យប្រជុំពេញអង្គ លើកទី២ នៃវេទិកាអន្តរជាតិ លើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធសភានិយម។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈប្រតិភូបានឡើងថ្លែងសុន្ទរកថា ផ្តោតសំខាន់លើ៖

    – ការឈានទៅរកភាពមិនប្រាកដប្រជា និងមិនអាចព្យាករណ៍របស់ពិភពលោក ដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ និងនិម្មាបនកម្មអន្តរជាតិ ដោយសារតែកើនឡើងនៃនិន្នាការឯកតោភាគី ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    – ការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា និងការទូតសភាដែលពិតជាមានសារៈសំខាន់ដល់ដំណើរការរក្សាសន្តិភាព និងសន្តិសុខពិភពលោក

    – ការមកដល់នៃបច្ចេកវិទ្យាឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបានបង្កើតទាំងកាលានុវត្តភាព និងបញ្ហាប្រឈម ដល់គ្រប់ប្រទេសទាំងអស់ ហើយបច្ចេកវិទ្យាឌីជីថលនេះបាននិងកំពុងបញ្ជ្រៀបយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្មសកល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail